Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសត្រួតពិនិត្យអ្នកបើកបរស្រវឹងស្រាយប់ថ្ងៃទី១១ ខែមីនា៖ អ្នកស្រវឹងល្មើសច្បាប់ចំនួន៧នាក់ ឃាត់ខ្លួនគ្មាន!

12-03-2017 17:06

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលអនុវត្ត ច្បាប់ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖

* អ្នកបើកបរមានជាតិស្រវឹង៧នាក់ ស្រវឹងដល់កម្រិតផាកពិន័យ
* ធ្វើការអប់រំ ១នាក់
* ពិន័យ៦នាក់
* ឃាត់ខ្លួន គ្មាន

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕