(ព្រះសីហនុ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមីនានេះថា កម្លាំងប្រតិបត្តិការគ្រប់គ្រងកាស៊ីណូ ប្រចាំខេត្តព្រះសីហនុ បានចុះឃាត់ខ្លួនអ្នកលេងល្បែងកាស៊ីណូចំនួន១៣នាក់ ក្នុងនោះប្រុស១០នាក់ និងស្រី៣នាក់ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះចាប់ខ្លួនអ្នកលេងល្បែងនៅក្នុងកាស៊ីណូយីហោ «យ៉ាឌួលី» នេះ មិនទាន់មានព័ត៌មានលម្អិតបញ្ជាក់អំពីមូលហេតុអ្វីនៅឡើយនោះទេ។ គ្រាន់តែដឹងថា អ្នកចូលលេងល្បែងកាស៊ីណូនោះ គឺមកពីខេត្តកំពត ហើយខាងកាស៊ីណូបានចោទថា លេងល្បែងបន្លំឈ្នះប្រាក់ជាង៦ម៉ឺនដុល្លារ, ចំណែកតាមការអះអាងពីអ្នកដែលត្រូវចាប់ខ្លួនបាននិយាយថា ខាងកាស៊ីណូចាប់ខ្លួនពួកគាត់ដោយ ពួកគាត់លេងឈ្នះប្រាក់ច្រើន។