Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាសម្ដេច ហេង សំរិន ថ្កោលទោសគណបក្សប្រឆាំង ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស

12-03-2017 16:03

(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានធ្វើការថ្កោលទោស ចំពោះគណបក្សប្រឆាំង CNRP ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស ដែលពាក្យសម្តីនេះមេឃុំទូទាំងប្រទេស មិនអាចទទួលយកបានឡើយ។

ការលើកឡើងយ៉ាងដូច្នោះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ស្របដែលលោកបណ្ឌិត អ៊ុក កោសា អញ្ជើញអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តាល័យ នៅក្នុងវត្តបន្ទាយខ្មែរ ស្ថិតក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានការចួលរួមពីលោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឧដុង្គ ដែលមានប្រជាពុទ្ធបរិសទ្ធ័ ចំណុះជើងប្រមាណជាង៥០០នាក់មកពី៨ភូមិ ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងពិធីនោះផងដែរ លោកបណ្ឌិត ក៏បានដាស់តឿនដល់លោកគ្រូ អ្នកគ្រូ សូមមេត្តាចូលរួមគោរពនៅទិវា អំនានជាតិថ្ងៃទី១១ ខែមីនា រាល់ខែសុំនាំសិស្សានុសិស្ស មកអានសៀវភៅនៅទីនេះ ដែលមានបន្ទប់ និងសៀវភៅចំរុះរក្សានៅទីនេះ។

លោកឧត្តមសេនីយ៍ អ៊ុក កោសា បានឲ្យដឹងថា បណ្តាល័យនេះ សៀវភៅដែលបានមកពីសប្បុរសជាច្រើននេះ គឺសម្រាប់ ព្រះសង្ស លោកតាជី យាយជី បងប្អូនប្រជាពុទ្ធបរិសទ្ធ័ សិស្សានុសិស្សអញ្ជើញមកអង្គុយអានស្វែងយល់អំពីធម៌វិន័យ ច្បាប់នានា ដែលបានតម្កល់នៅទីនេះ។

ជាមួយគ្នានោះ លោក លី សុន ប្រធានក្រុមការងារបក្សប្រជាជនចុះជួយស្រុកឧដុង្គ បានឲ្យដឹងថា មន្ត្រីគណបក្សប្រជាជនបានកសាងទាំងវិស័យពុទ្ធចក្រ និងអាណាចក្រហើយក្រុមការងារ បានចំណាយសរុបមិនតិចជាង១២ម៉ឺនដុល្លា នោះយកមកកសាងនៅស្រុកឧដុង្គយើង។ ដូច្នេះគណប្រជាជន មិនបានសន្យាខ្យល់ទេគឺជួយដល់ការខ្វះខាត ទីទាល់ក្រ ដល់អ្នកគ្មានលទ្ធភាព ដើម្បីឲ្យមានភាពរុងរឿង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន៕