(ភ្នំពេញ)៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកទេសវិទ្យា (CUP) គ្រោងរៀបចំសន្និបាតវិសាមញ្ញមួយ ដែលប្រព្រឹត្តទៅ នាវេលាម៉ោង០៨៖៣០នាទី ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំរបស់សាកលវិទ្យាល័យ ស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹង សន្និបាតវិសាមញ្ញា របស់ សាកលវិទ្យាល័យចំរើនពហុបច្ចេកទេសវិទ្យា។

យោងតាមសេចក្តីជូនដំណឹង​ របស់សាកលវិទ្យាល័យចំរើនពហុបច្ចេកទេសវិទ្យា បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការ រៀបចំសន្និបាតវិសាមញ្ញនេះ ដើម្បីកំណែទម្រង់នៃការរៀបចំឡើងវិញ របស់សមាសភាពក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកទេសវិទ្យា, ប្រកាសពីសមាសភាព និងរចនាសម័្ពន្ធ ដឹកនាំថ្មីរបស់សាកលវិទ្យាល័យ, និងបញ្ហាផ្សេងៗ។

សន្និបាតវិសាមញ្ញនេះ មានការចូលរួមពីសមាជិក ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ សាកលវិទ្យាធិការរង គណៈគ្រប់គ្រង និងបុគ្គលិករបស់សាកលវិទ្យាល័យជាច្រើនរូបទៀត៕