Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានថា លោកបណ្ឌិតសភាចារ្យ សុខ អាន ទទួលមរណភាព

12-03-2017 15:02

(ភ្នំពេញ)៖ ឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ពាក់ព័ន្ធនឹងដំណឹងស្ថានភាពជំងឺ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា ដោយលោកសូមច្រានចោលព័ត៌មានថា លោកបណ្ឌិតសភាចារ្យ សុខ អាន ទទួលមរណភាព។

លោក ផៃ ស៊ីផាន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមច្រានចោលនូវព័ត៌មានដែលលើកឡើងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានទទួលមរណភាព។ នៅក្នុងកាលៈទេសៈនេះ ខ្ញុំទទួលបានព័ត៌មានពីសមាជិកក្រុមគ្រួសាររបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានប្រាប់ថាជារឿងមិនពិតនោះទេ។ នេះគ្រាន់តែជាពាក្យចរចាមអារាមតាមបណ្តាញផ្សព្វផ្សាយសង្គម Socail Media តែប៉ុណ្ណោះ ដែលតែងតែប្រមាថដល់អាយុជីវិតថ្នាក់ដឹកនាំកំពូល ក្នុងរយៈពេលកន្លងមក»៕