(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតប្រជែងបញ្ចប់ដោយជោគជ័យថ្មីៗនេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ១១ ដែលបង្កើតឡើងនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានចាត់ផ្តើមបើកឱ្យយុវជនខ្មែរចុះឈ្មោះជាថ្មី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញគាំទ្រ និងលើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឱ្យចូលរួមកសាងអំពើល្អឱ្យកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ១១ - I Am a Role Model 11th ដើម្បីបង្ហាញ និងចែករំលែកអំពើល្អ នៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។
ចំនួនវិញ្ញាសារ ៖ ជ្រើសរើយកគឺ វីដេអូរ ៣ , កំណាព្យនិងអត្ថបទ ៣ , ចម្រៀង ២ និង គំនូរ ២ សរុបចំនួន ១០នាក់។ បេក្ខជន បេក្ខនារីទាំង១០ ដែលបានជាប់ TOP-10 ចេញពីការប្រកួតនៅលើគេហទំព័រសម្តេចតេជោនាយករដ្ឋមន្រ្តី (First vote) គឺនឹងយកទៅបោះឆ្នោតប្រកួតលើកចុងក្រោយ (Final Vote) នៅលើគេហទំព័រ Facebook សម្តេចតេជោ លើកចុងក្រោយ ដើម្បីបោះឆ្នោតយក លេខ ១ (TOP-1)។
លក្ខ័ណចូលរួម: ១)ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ, ២)Like/Share Page សម្តេចតេជោ, ៣)ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម, ៤) ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា, ៥)មិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃ ៦)មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ, ៧)ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក (តាំងវីវគ្គទី១-វគ្គ៩) គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។
សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែង នៅថ្ងៃនេះ។ សូមអានការណែនាំ បន្ថែមក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/
More information, Tel: 017353997, 077 56 88 99៕