(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារគណៈក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណៈក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ ព្រមទាំងសហការរីបានជួបសំណេះសំណាល និងធ្វើបច្ចុប្បន្នភាពបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះក្នុងឃុំទាំងបី និងបានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេចតែងគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ផ្តល់ថវិកាមូលនិធិមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ដល់ស្ត្រីសម្រាលកូន និងគ្រួសារ ដែលមានសមាជិកមរណភាពចំនួន ៣៣០គ្រួសារ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ នាពេលខាងមុខអោយបានគ្រប់ៗគ្នា និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព មិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់សារធាតតុញៀន ព្រោះមួយរយៈចុងក្រោយនេះ ចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរបារម្មណ៍៕