(បាត់ដំបង)៖ មេឃុំទាំង៨រូបរបស់ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។
មេឃុំទាំង៨រូប របស់ស្រុកបាណន់ រួមមាន៖ លោក អឹុម ប៊ុនយូ មេឃុំតាគ្រាម, លោក សឿន ម៉ត មេឃុំកន្ទឺ២, លោក កោះ សេងហាវ មេឃុំឈើទាល, លោក នាង ឈឿម មេឃុំភ្នំសំពៅ, លោក ង៉ុង ឆាន់លី មេឃុំបាយដំរាំ, លោក ថោង សុគុណ មេឃុំស្ទឹង, លោក វ៉ាន់ ណែវ ជំទប់ទី១ ឃុំកន្ទឺ និងលោក ជិម វ៉ែន មេឃុំចែងមានជ័យ។
យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស មេឃុំទាំង៨រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។
ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់មេឃុំទាំង៨រូប របស់ស្រុកបាណន់ ខេត្តបាត់ដំបង៖