(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការ បានអព្ជើញចូលរួមអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវពាក្យផ្ដាំផ្ញើរ សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានលើកឡើងពីខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ និងបានបង្ហាញពីរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុង ខេត្តបន្ទាយមានជ័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។

ជាចុងបព្ចាប់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានផ្ដាំផ្ញើ និងណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ និងជួយដោះស្រាយរាល់ការលំបាក់ប្រជាពលរដ្ឋ ស្របតាមទិសដៅ និងផែនការដែលគណ:កម្មាធិការកណ្ដាល បានដាក់ចុះ ជួយខេត្តបន្ទាយមានជ័យ និងបាននាំយកថវិកា ពីគណ:កម្មាធិការកណ្ដាលនិងក្រុមការងារសំរាប់ ឧបត្ថម្ភដល់គណបក្សនិងឃុំ-សង្កាត់៦៥នៅក្នុងខេត្តបន្ទាយមានជ័យ៕