(ភ្នំពេញ)៖ បន្ទាប់ពីបើកដំណើរការកម្មវិធីប្រឡងបវរកញ្ញាឯក ធម្មជាតិ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដកិច្ចកម្ពុជា បានរៀបចំបង្កើតឲ្យមានការជួបជុំអាហារសាមគ្គីជាមួយ បវរកញ្ញាឯក ធម្មជាតិ TNM នៅភោជនីយដ្ឋាន សាវេនប្រាយ ដើម្បីក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយគ្នាបន្ថែមទៀត។
ក្នុងពិធីអាហារសាមគ្គីរួមគ្នានេះ រៀបចំឡើងដោយ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដកិច្ចកម្ពុជា ដោយមានការចូលរួមអញ្ជើញពីលោកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ និងលោក សែម បូរ៉ា អគ្គនាយក ស្ថានីយ៍ទូរទស្សន៍អនឡាញ TNM រួមទាំងបវរកញ្ញាឯក ធម្មជាតិ TNM ចំនួន២០រូប៕