(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលកន្លងមកពុំដែលឃើញមានបង្ក្រាបរាល់ករណីផ្សេងៗដែល កើតមានក្នុងមូលដ្ឋាន ស្រាប់តែឥឡូវនេះ បង្ក្រាបបានជនជួញដូរគ្រឿងញៀនម្នាក់ ហើយដកហូតបានថ្នាំញៀន១៩កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ និងថវិកាមួយចំនួន។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ការឃាត់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅត្រង់ចំណុចវត្តបាក់ខែង ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីកម្លាំងអាវុធហត្ថ និងប្រជាការពារខណ្ឌ បានឃើញសមសភាពជិះម៉ូតូ ដែលគួរឲ្យសង្ស័យ ក៏សហការឃាត់ដើម្បីត្រួតពិនិត្យស្រាប់ តែរកឃើញក្រាមពណ៌សថ្លា ជាសាធាតុញៀន១៩កញ្ចប់ ដែលជនសង្ស័យបានរក្សាលាក់ទុក ក្នុងបំណងយកទៅជួញដូរ ព្រមទាំងដកហូតម៉ូតូម៉ាកសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FN-9116 រួមនិងថវិកា1200ដុល្លារ ប្រាក់រៀល14ម៉ឺន ទូរស័ព្ទ2គ្រឿងផងដែរ។

ជនសង្ស័យឈ្មោះ គក់ សៅភារុណ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងវត្ថុតាង ត្រូវបាននាំខ្លួនមកសាកសួរ នៅទីបញ្ជាកា រមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕