(កោះកុង)៖ មានករណីគ្រោះថ្នាក់មួយបានកើតឡើង វវាងរថយន្តកែច្នៃ បើកបុកពីក្រោយគោយន្ត បណ្ដាលឲ្យអ្នករួមដំណើរចំនួន០២នាក់ រងរបួសធ្ងន់ នៅវេលាម៉ោង០៨៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចលើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយ រថយន្តកែច្នៃពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-0281 បានបើកបុកពីក្រោយគោយន្ត ដែលមានអ្នករួមដំណើរចំនួន ០២នាក់ (រងរបួសធ្ងន់) ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីសង្គ្រោះបន្ត។ ដោយឡែកអ្នក បើកបររថយន្តកែច្នៃ បានរត់គេចខ្លួនបាត់៕