(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ជាមួយខ្លឹមសារខ្លះលើ Facebook ផ្លូវការនៅប៉ុន្មានម៉ោងមុននេះថា «ខ្ញុំមើលរូបថត ដែលអ្នកលេងកូនគោលថតខ្ញុំ ពេលខ្ញុំទទួលទាន មីកញ្ចប់ឆុងទឹកក្តៅ នៅទីលានវាយកូនគោល កាលពីប៉ុន្មានថ្ងៃមុន។ ពិតជាឃ្លានហូបតាមសម្រួលហើយឆ្ងាញ់មែន។ ភរិយាខ្ញុំនិយាយថា ខ្ញុំជាមនុស្សស្រួលផ្គត់ផ្គង់ ឬពាក្សសាមញ្ញថា ស្រួលចិញ្ចឹមមានអីស៊ីហ្នឹង។ សុំកុំសើចពេលឃើញរូបថតនេះ»

ជាការកត់សំគាល់ បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ប៉ុន្តែសម្តេចត្រូវបានប្រជាពលរដ្ឋកោតសរសើរថា សម្តេចតែង បង្ហាញភាពសាមញ្ញា ជាមួយប្រជាពលរដ្ឋដោយមិនបានប្រកាន់អ្វីឡើយ៕