(ភ្នំពេញ)៖ ត្រីមាសទីមួយនៃឆ្នាំ២០១៧ គឺជារយៈកាលមួយ ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ពីសាមសុង ខណៈដែលផលិតផលថ្មីៗទំនើបៗជាច្រើន ត្រូវបានសម្ពោធបង្ហាញមុខ លើទីផ្សារជុំវិញពិភពលោក ប៉ុន្តែត្រីមាសបន្ទាប់ៗនៃឆ្នាំ២០១៧ខាងមុខនេះ សាមសុងនឹងកាន់តែមមាញឹកថែមទៀត ដោយសារតែក្រុមហ៊ុននេះកំពុងគ្រោងសម្ពោធស្មាតហ្វូនស៊េរីថ្មី ដែលផ្តល់នូវទស្សនីយភាព ភ្លឺច្បាស់ត្រជាក់ភ្នែក ប្រកបដោយវិសាលភាព គ្មានដែនកំណត់ក្នុងដៃរបស់អ្នក។

ក្រុមហ៊ុនទូរស័ព្ទចល័តនានាជុំវិញពិភពលោក ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ មានការរីកលូតលាស់ឥតឈប់ឈរ ទាំងការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធដំណើរការ កាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និងការរចនាម៉ូតកាន់តែទាក់ទាញ ធ្វើឲ្យការទំនាក់ទំនងកាន់តែមានភាពងាយស្រួល។

ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យទូរស័ព្ទមួយ មានលក្ខណៈពិសេសជាងទូរស័ព្ទដៃធម្មតានោះ?

សាមសុង គឺជាស្លាកយីហោទូរស័ព្ទស្មាតហ្វូននាំមុខគេលើពិភពលោក ដែលត្រូវបានគេកត់សម្គាល់ឃើញថា ជាតួអង្គមួយ ដែលតែងតែព្យាយាមស្វែងរករបកគំឃើញ និងគំនិតច្នៃប្រឌិតថ្មី ដែលយើងគិតធ្លាប់តែគិតថាមិនអាចធ្វើទៅរួច។

ស្មាតហ្វូតស៊េរីថ្មី ពីសាមសុងនេះ នឹងបង្ហាញមុខលើកដំបូងបង្អស់ ទៅកាន់សាធារណៈជនជុំវិញ ដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងនៅថ្ងៃទី២៩ មីនាខាងមុខនេះ។

មុននឹងឈានដល់ថ្ងៃដ៏រំភើបនេះ កុំភ្លេចទស្សនាវីឌីអូខាងក្រោមនេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា តើអ្វីទៅដែលសាមសុងនឹងនាំជូនមកដល់ដៃអ្នកក្នុងពេលឆាប់ៗខាងមុខនេះ។

Link: https://www.youtube.com/watch?v=2iNTxLXO-Iw