(ភ្នំពេញ)៖ ការប្រកួតវគ្គជម្រុះពាន់រង្វាន់ Tiger Street Football Festival 2017 នៅមណ្ឌលភ្នំពេញ បានចាប់ផ្តើមជាបណ្ដើរៗហើយ ក្រោយកម្មពិធីបើក និងចែកជូនអាវយឺត រួមជាមួយថង់ស្ពាយ សម្រាប់ដាក់សម្ភារៈកីឡា នៅមជ្ឈមណ្ឌលកោះពេជ្រដែលរៀមចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

សម្រាប់មណ្ឌលភ្នំពេញក្នុងវគ្គជម្រុះនេះមានក្រុមដាក់ពាក្យចូលរួមរហូតដល់ទៅ១២០ក្រុមដែលជាចំនួនដ៏ច្រើន ជាហេតុធ្វើឲ្យគណៈម្មាធិការបច្ចេកទេស សម្រេចកាត់បន្ថយម៉ោងនៃការប្រកួតចំនួន១នាទី ដូច្នេះនៅសល់តែ៥នាទី២ដងតែប៉ុណ្ណោះ ហើយនៅថ្ងៃទៅទី៩ ខែមិនា បានធ្វើការប្រកួតចំនួន៦០ក្រុម មន្ទាប់មកថ្ងៃទី១០ ខែមិនានេះ ៦០ក្រុមទៀត ទើបឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់នៃមណ្ឌលភ្នំពេញ នៅថ្ងៃសៅ ទី១១ ខែមីនាស្អែកនេះ ដើម្បីដណ្តើមយកប្រាក់រង្វាន់ ដូចជា៖

លេខ១ ទទួលបាន១,៥០០ដុល្លារ

លេខ២ ទទូលបាន ១,០០០ដុល្លារ

លេខ៣ ទទួលបាន៥០០ដុល្លារ

លេខ៤ ទទួលបាន ២០០ដុល្លារ។

ទទឹមនីងនោះនៅថ្ងៃអាទិត្យ ទី១២ ខែមីនា នឹងប្រកួតផ្តាច់ព្រ័ត្រ ទូទាំងប្រទេស ដែលមានក្រុមមកពី ៤មណ្ឌលទៀតរួមមាន៖ កំពង់សោម៦ក្រុម, បាត់ដំបង់៦ក្រុម, សៀមរាប១០ក្រុម, កំពង់ចាម៦ក្រុម និងភ្នំពេញ១២ក្រុម៕