(ភ្នំពេញ)៖ ក្រោយការប្រកួតជម្រុះពានរង្វាន Tiger Street Football Festival 2017 ដែលបានធ្វើអស់៤មណ្ឌល គឺមណ្ឌលខេត្ដកំពង់សោម, បាត់ដំបង, សៀមរាប និងកំពង់ចាម រួចមក ឥលូវនេះ គឺបានឈានមកដល់រាជធានីភ្នំពេញហើយ ដែលជាមណ្ឌលចុងក្រោយ ហើយមណ្ឌលចុងក្រោយនេះ បានបើកឆាកប្រកួតជាផ្លូវការទៅនៅថ្ងៃទី៩ ខែមិនា ២០១៧ នៅមុខសាលមហោស្រពកោះពេជ្រ។

ចំពោះមណ្ឌលភ្នំពេញឆ្នាំនេះ មានក្រុមបាល់ទាត់រហូតដល់ទៅ១២០ ក្រុមចូលរួម ដែលជាចំនួនដ៏ច្រើន ហើយនិងត្រូវជម្រុះយក១២ក្រុម ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកទឹកប្រាក់ដ៏ច្រើនអស្ចារ្យ១៥,០០០ដុល្លារ។

នៅក្នុងកម្មវិធីសន្និសិតសារព៌ត័មាន និងជាកម្មវិធីចាប់ពូល នាថ្ងៃទី៨ ខែមិនា ២០១៧ ដែលជាថ្ងៃសិទ្ធិនារីនោះ លោកស្រី ថោង បវរលក្ខិណា ដែលជាប្រធានស្លាកសញ្ញាក្រុមហ៊ុនស្រាបៀរ Tiger បានថ្លែងថា «ខ្ញុំមានសេចក្តីសោមនោសណាស់ ដែលនៅរាជធានីភ្នំពេញ មានក្រុមដ៏ច្រើនចូលរួមបែបនេះ ហើយក៏សូមជូនពរក្រុមទាំងអស់ ឲ្យទទួលបានជោគជ័យទាំងអស់គ្នា»

គួររលឹកថា ប្រាក់រង្វាន់នៅមណ្ឌលភ្នំពេញនេះ ក៏មិនខុសពីមណ្ឌលផ្សេងៗដែរគឺ អ្នកលេខ១ ទទួលបាន ១,៥០០ដុល្លារ, លេខ២ ទទួលបាន ១,០០០ ដុល្លារ លេខ៣ទទួលបាន៥០០ដុល្លារ និងលេខ៤ ទទួលបាន២០០ដុល្លារ ប៉ុន្តែដោយសារនៅមណ្ឌលភ្នំពេញ ត្រូវការ១២ក្រុម ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមដែលបានលេខ៥ ដល់លេខ១២ពុំទទួលបានប្រាក់រង្វាន់ទេ។

ទន្ទឹមនឹងនេះ នៅពេលរាត្រីក្រោយចប់ការប្រកួត Tiger Street Football Festival 2017 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងមានការប្រគំតន្រ្តីយក្សដែលមានតារាល្បីៗ ចូលរួមសម្តែងជួនទស្សនាផងដែរ៕