Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ កោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ឱ្យចូលបំភ្លឺជាលើកទី៣

10-03-2017 19:19

(ភ្នំពេញ)៖ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានចេញដីកាកោះហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

ការកោះហៅឱ្យចូលបំភ្លឺជាលើកទី៣នេះ ត្រូវបាន លោក ស្រី ម៉ាកនី បញ្ជាក់នៅក្នុងដីកានោះថា ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់ លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ។

សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី១ ខែខែកញ្ញា ឆ្នាំ២០១៦ ដោយទាមទារសំណងជំងឺចិត្ត១ម៉ឺនរៀល ដោយចោទប្រកាន់ព្រះតេជគុណថា «បរិហារកេរ្តិ៍»។ ក្នុងបណ្តឹងនោះ លោក ម៉ូម សូណង់ ដូ សំណូមពរតុលាការពិចារណាជំរុញឲ្យមានផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។

លោក ម៉ម សូណង់ដូ បានចោទព្រះតេជគុណ ប៊ុត ប៊ុនតិញ ថាមានសង្ឃដីកាបរិហារចោទប្រកាន់លោកថា ការចាកចេញពីគណបក្សសង្គ្រោះជាតិរបស់លោក ទៅបង្កើតគណបក្សថ្មី កន្លងទៅនោះ ដោយសារតែមិនបានធ្វើជាតំណាងរាស្រ្ត នៅក្នុងគណបក្សសង្រ្គោះជាតិ។

ទោះបីជាមានកោះហៅចំនួន២ដងហើយក៏ដោយ ប៉ុន្តែព្រះតេជគុណ ប៊ុត ប៊ុនតិញ ពុំបានចូលខ្លួនបំភ្លឺតាមដីកានេះនោះឡើយ៕