(ភ្នំពេញ)៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងរបាយការណ៍ អ.ស.ប ដែលបានរិះគន់ដល់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិ មនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក ណី សំអុល បានចាត់ទុកថា បញ្ហាសិទ្ធិមនុស្សតែងតែក្លាយជាឧបករណ៍ សម្រាប់បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល កម្ពុជា ជាពិសេសនៅពេលដែលមានការបោះឆ្នោតម្តងៗ ហើយលោកបានសង្កេតឃើញថា អង្គភាពខ្លះបានអនុវត្តស្តង់ដារពីរ និងវិធីសាស្រ្ត រើសអើងចំពោះរាជរដ្ឋាភិបាល ពេលដែលនិយាយដល់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅ អ.ស.ប៖