(ភ្នំពេញ)៖ សមត្តភាពខ្លាំងល្បឿនលឿន ទំហំផ្ទុកធំ កាមេរ៉ាច្បាស់ កម្មវិធីកំសាន្តសន្ធឹកសន្ទាប់ និងប្រព័ន្ធសុវត្ថិភាពខ្លាំង Samsung Galaxy C9 Pro គឺជាស្មានហ្វូនជំនាន់ថ្មី រាងស្តើង ប្រណីត ផ្តុំទៅដោយបច្ចេកវិទ្យាដ៏ ទំនើបទាន់សម័យ។

ជាមួយនឹងទំហំផ្ទុកស្រាប់ដល់ទៅ 64GB និងអាចថែម microSD បានដល់ទៅ 256GB ស្មាតហ្វូនដែលមាន RAM ដល់ទៅ 6GB នេះដំណើរការលើអង្គប្រតិបត្តិ (CPU) កម្រិត Octa-Core ល្បឿនលឿនបំផុត ព្រមទាំងមានបំពាក់អេក្រក់ ៦អ៊ីញធំភ្លឹច្បាស់ត្រជាក់ភ្នែក។

Galaxy C9 Pro ត្រូវបានផលិតឡើង ដោយបំពាក់កាមេរ៉ាទំហំ 16MP ទាំងខាងមុខ និងខាងក្រោយ ដែលផ្តល់នូវសមត្ថភាព ចាប់យករូបភាពច្បាស់ពណ៌ធម្មជាតិ ដូចទៅនឹងកាមេរ៉ាអាជីពធំៗថែមទៀតផង។

ជាមួយនឹងជម្រើសពណ៌ទាក់ភ្នែកចំនួនពីរ គឺពណ៌មាស និងខ្មៅ រាល់ការកក់ C9 Pro ចាប់ពីថ្ងៃនេះ អតិថិជននឹងទទួលបានកាដូថែមជូន យ៉ាងពិសេសដោយឥតគិតថ្លៃពី Samsung ដែលរួមមានឧបករណ៍បំពងសម្លេង JBL ស៊េរី Flip3 តម្លៃដល់ទៅ៩០ដុល្លារ និង Power Bank មួយគ្រឿងទំហំ 20,000mAh ដែលអាចសាកថ្មទូរស័ព្ទ អ្នកបានដល់ទៅ៥ដង។

យោងតាម Samsung Cambodia កម្មវិធីផ្តល់ជូនសម្រាប់ការកក់ទុកជាមុននេះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយម្ចាស់ ស្មាតហ្វូនដ៏ស្រស់ស្អាត និងមានសមត្ថភាពខ្លាំងនេះ កុំភ្លេចរួសរាន់ធ្វើការកុម្ម៉ង់ ព្រោះការផ្តល់ជូននេះមានកំណត់៕


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនសាមសុងតាមរយៈ៖ ទូរស័ព្ទ៖ 023 99 32 32, ទំព័រហ្វេសប៊ុក៖ SamsungCambodia