(បាតដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នៅតែបន្តត្រួតពិនិត្យទំនិញនាំចូលមកពីប្រទេសថៃ នៅប៉ុស្តិ៍ភ្នំដីសំពៅលូន និងប៉ុស្តិ៍អន្តរជាតិដូងស្រុកកំរៀង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ តែលទ្ធផល គ្មានសាធាតុគីមីហាមឃាត់នោះទេ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនគរបាល គយ ប្រចាំការនៅច្រកព្រំដែន បន្តធ្វើសកម្មភាពត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ នៅប៉ុស្ដិ៍ភ្នំដីស្រុកសំពៅលូន និប៉ុស្ដិ៍អន្តរជាតិដូង ស្រុកកំរៀង ទៅលើបន្លែ ផ្លែឈើ ត្រី សាច់ ជាពិសេស ម្ហូបអារហារដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងសំណល់កសិកម្ម។
លោកបានបន្តថា «ការត្រួតពិនិត្យទំនិញទាំងអស់នេះ នៅនឹងកន្លែងជាលទ្ធផលបឋមអវិជ្ជមាន ពុំមានសារធាតុគីមីហាមឃាត់ទេ មន្រ្តីជំនាញយើងក៏ បានយកគំរូនូវទាំងនោះមានបន្លែ និងផ្លែឈើបញ្ជូមកមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តបន្ថែមទៀតផងដែរ»។
លោកបានបញ្ជាក់ទៀតថា ទាំងអាជីវករ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ កាន់តែមានចំណេះដឹងច្បាស់ជាមុន បន្ទាប់ពីមន្រ្តីជំនាញយើង បានផ្សព្វផ្សាយជាបន្តបន្ទាប់កន្លងមក៕