(ភ្នំពេញ)៖ លោក Leonardo Luiz គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសមាភាពបញ្ជីឈ្មោះកីឡាករ ជម្រើសជាតិជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ដោយមានកីឡាករសរុប ២៣នាក់ ក្នុងនោះក៏មានវត្តមាន កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ដែលកំពុងលេងនៅក្លឹប Fujieda MYFC នៃលីគទី៣ របស់ជប៉ុន និងកីឡាករ ធារី ចន្ថាប៊ីន កំពុងលេងនៅក្លឹប Krabi FC នៃលីគទី២ របស់ថៃផងដែរ។
សម្រាប់បញ្ជីឈ្មោះ ២៣នាក់ ដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលខាងលើបង្ហាញក្នុងសន្និសីទនាព្រឹកនេះ រួមមានកីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង ៥នាក់, កីឡាករមកពីក្លឹបភ្នំពេញក្រោន ៥នាក់, កីឡាករមកពីក្លឹបក្រសួងការពារជាតិ ៤នាក់, កីឡាករណាហ្គាវើល ៣នាក់, កីឡាករមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ២នាក់ និងកីឡាករបឹងកេតអង្គរ ២នាក់។ រីឯ ២រូបទៀត គឺកីឡាករ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ដែលកំពុងលេងនៅក្រៅប្រទេស។
បន្ទាប់ពីបង្ហាញសមត្ថភាពកីឡាកររួចលោក Leonardo Luiz បានបញ្ជាក់ថា លោកនឹងធ្វើការប្រមូលផ្ដុំលើកដំបូង នៅថ្ងៃទី១៣ ខែមីនាខាងមុខនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមីនាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
សូមទស្សនាបញ្ជើឈ្មោះនៅខាងក្រោម៖