(ភ្នំពេញ)៖ រឿងរ៉ាវដែលមហាជនកំពុងចាប់អារម្មណ៍ និងថ្កោលទោសយ៉ាងខ្លាំងនោះគឺ ករណីម្ចាស់រថយន្តទំនើងបើករថយន្ត Ford បញ្ច្រាសទិសចរាចរ ហើយជិះឡានដេញវ៉ៃកញ្ចក់រថយន្តលុចស៊ីលនោះ, ឥឡូវរឿងរ៉ាវនេះត្រូវបានកម្លាំង​សមត្ថកិច្ចរាជធានីភ្នំពេញ ដឹកនាំដោយលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់រថយន្តបានហើយ ចំណែកជនបង្កនៅកំពុងរត់គេចខ្លួននៅឡើយ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅមុននេះបន្តិចយ៉ងខ្លីថា រថយន្តបង្កចាប់ឃាត់បានហើយ ឥឡូវកំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Ford ពណ៌ស ប្រភេទ Pickup ពាក់ស្លាកលេខ ភ្នំពេញ 2AN-3591 ផលិតឆ្នាំ២០១៧ ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ធាវី មានអាស័យដ្ឋាននៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តរបស់ជនរងគ្រោះម៉ាក លុច្សស៊ីស ស៊េរី400h បើកបរដោយឈ្មោះ សីហា។

ព័ត៌មានលម្អិតសូមរង់ចាំព័ត៌មានបន្ថែម៖