(ភ្នំពេញ)៖ លោក សយ កុសល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទូទាំងប្រទេស បានចេញសេចក្តីថ្លែង ការណ៍មួយ ដោយទទូច និងស្នើឲ្យគណបក្សសង្រ្គោះជាតិ ពិនិត្យ និងកែសម្រូលនយោបាយរបស់ខ្លួនឡើងវិញ ដោយចោទថា «មេឃុំ-ចៅសង្កាត់បម្រើបក្ស»។
ការចេញសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាពេលនេះ គឺធ្វើឡើងក្រោយពីមានគណបក្សនយោបាយមួយ ដែលសំដៅទៅដល់គណបក្សសង្រ្គោះជាតិ បានប្រកាសនៅក្នុង សមាជរបស់ខ្លួននាពេលថ្មីៗនេះ បានដាក់ចេញនូវសារនយោបាយ «ដូរមេឃុំបំរើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងច្បាស់ថា «សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលមានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទូទាំងប្រទេស គឺជាស្ថាប័នធ្វើសកម្មភាពការងារក្នុងក្របខណ្ឌសមាគម អាព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើសកម្មភាពបំរើឲ្យ គណបក្សនយោបាយ មិនធ្វើជាឧបករណ៍ឲ្យគណបក្សនយោបាយ និងមិនស្វែងរកផលកម្រៃជាឯកជន»។
សូមអានសេចក្តីថ្លែងការណ៍របស់ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖