(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ស្ថិតក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុក កំពង់ត្របែក ខេត្តព្រៃវែង។
លោក ចាន់ រាន អភិបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ព្រះវិហារនិងសមិទ្ធផលនានា ដែលនឹងត្រូវកាត់ឫសសីមា និងបុណ្យឆ្លងនៅថ្ងៃនេះ បានចំណាយថវិកាសាងសង់សរុបជាង ៥៣ម៉ឺនដុល្លារអាមេរិក។ អភិបាលស្រុកបានឲ្យដឹងដែរថា ទូទាំងស្រុកកំពង់ត្របែកមានវត្តសរុប ៤៦វត្ត និងមានព្រះសង្ឃជាង ៣០០អង្គ៕