Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រឡាបញ្ជីជាជនពិការ នៅសាលាដំបូងខេត្តកំពង់ស្ពឺ ប្ដឹងអនុប្រធានតុលាការ ទៅកាន់រដ្ឋមន្រ្តី ករណីយកកាំភ្លើងភ្ជង់ក្បាល និងយកឈើច្រត់គ្រវែងចោល

09-03-2017 17:55

(កំពង់ស្ពឺ)៖ លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីដែលជាជនពិការមួយរូប នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើអនុប្រធានសាលាដំបូងលោកចៅក្រម ម៉ែន វណ្ណៈ ពីបទគំរាមកំហែងអាយុជីវិត ដោយយកកាំភ្លើងភ្ជង់ក្បាល ព្រមទាំងយកឈើច្រត់របស់លោកគ្រវាត់ចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ។

ពាក្យបណ្ដឹងដែលបានរៀបរាប់ ហេតុការណ៍កើតឡើង២ដង ដោយលើកទី១ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចារបានឃើញ និងគោរពជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមមេត្តាពិនិត្យ និងសម្រេច។

ខាងក្រោមនេះ ជាពាក្យបណ្ដឹងរបស់លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ស្ពឺ៖


អនុប្រធានសាលាដំបូងលោកចៅក្រម ម៉ែន វណ្ណៈ


លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជី