(ភ្នំពេញ)៖ ខ្លាំងទំាងគុណភាព ខ្លាំងទាំងតម្លៃ ក្រុមហ៊ុន Huawei កំពុងគ្រងតំណែងលេខ១ ​លំដាប់ពិភពលោក លើប្រាក់ចំណេញពីស្មាតហ្វូន ដោយប្រើប្រព័ន្ធប្រតិបត្តិការ Android ។ ស្មាតហ្វូន Huawei ត្រូវបាន លក់ចេញ រាប់លានគ្រឿងទៅកាន់ទូទាំង​ពិភពលោក ហើយនឹងទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ពីអ្នកប្រើប្រាស់គ្រប់ស្រទាប់។

ក្នុងនោះស្មាតហ្វូន ដែលកំពុងពេញនិយម ក្នុងចំណោមតារាល្បី រូមមាន Huawei Mate8 & Mate 9, Huawei P9 & P9 Plus  Huawei GR5 2017 និង Huawei P10 & P10 Plus. តើលោកអ្នកចង់ដឹងទេថា តារាល្បីៗប្រុសស្រីណាខ្លះ ​ដែលកំពុង​ប្រើ​ប្រាស់ស្មាតហ្វូនស៊េរីថ្មីរបស់ Huawei តោះសូមទៅទស្សនាទាំងអស់គ្នា!

កំពូលជើងឯកបាល់ទាត់ ឡាយ​អូណែល ម៉េសស៊ី ចូលរួម ជាសមាជិកឯកអគ្គរាជទូតសុច្ឆន្ទៈ គ្រួសារ Huawei ពិភពលោក កំពុងប្រើប្រាស់ Huawei Mate 8, និង Huawei 10

តារា ហូលីវូដ កញ្ញា Scarlett Johansson និង លោក Henry Cavill ដែលជាតូឯក ក្នុងរឿង Superman កំពុងប្រើប្រាស់ Huawei P9 & P9 Plus

Mew Nittha Jirayungyurn តារាស្រីល្បីរបស់ប្រទេសថៃ កំពុងកាន់ Huawei GR5 2017

ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ មានតារាប្រុសស្រីល្បីកំពុងស្រលាញ់និងប្រើប្រាស់ Huawei P9 និង GR5 2017 កំពូលតារាចម្រៀង សម្លេងមាស កញ្ញាមាសសុខសោភា កំពុងប្រើប្រាស់ Huawei P9  និង Huawei GR5 2017

កញ្ញា Adda និង លោក ហេងពិទូ តារាចម្រៀង Origional Song  ល្បីឈ្មោះ  កំពុងប្រើប្រាស់ Huawei P9 ផងដែរ។

លោក នៅ ស៊ីនឿន តារាចម្រៀងកំពុងមានប្រជាប្រិយភាព កំពុងប្រើប្រាស់ Huawei P9

តារាម៉ូដែល និងម្ចាស់ពាន Cambodian Next Top Model កញ្ញា ចាន់ គង្កា កំពុងប្រើប្រាស់ Huawei P9

តូឯកប្រុសស្រី ក្នុងរឿង ចិត្តស្អប់ បង្កប់ស្នេហ៏ លោក ខាន់ វៃហាង និងកញ្ញា ស៊ីនយូបីន កំពុងប្រើប្រាស់ Huawei P9

តារាបង្ហាញម៉ូដរូបស្រស់ ល្បីឈ្មោះ កញ្ញា សុផា លីនដា កំពុងប្រើប្រាស់ Huawei P9

ពិធីករ សម្លេងពីរោះ និងពូកែ វោហាស័ព្ទ អ្នកនាង ខៀវ សានសាណា និង លោក តាប៊ុយ  កំពុងប្រើប្រាស់ Huawei P9៕