(ភ្នំពេញ)៖ ក្រុមហ៊ុនហ៊ីយិនដាយ នឹងធ្វើការតាំងបង្ហាញរថយន្ដនៅផ្សារទំនើបអ៊ីអនម៉លចំនួន៣ថ្ងៃ នៅក្នុងខែមីនានេះ គឺចាប់ពីថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០១៧ ដើម្បីអបអរឱកាស សម្ពោធលក់ ជាផ្លូវការនូវរថយន្ដហ៊ីយិនដាយ «Tucson Deluxe 2017 »។

ក្នុងនោះរួមមានរថយន្ដ ហ៊ីយិនដាយ Accent 5D, Veloster 2017, Sonata, Tucson Deluxe2017, Grand SantaFe, និង H-1 ដោយធានាតម្លៃល្អជាងគេ ជាមួយនឹងការផ្ដល់ជូនកញ្ចប់អត្ថប្រយោជន៍ទ្វេរដង សម្រាប់អតិថិជនដែលទិញ រថយន្ដហ៊ីយិនដាយ Tucson Deluxe 2017 និងរថយន្ដហ៊ីយិនដាយ H-1នៅក្នុងឱកាសនោះផងដែរ។

គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចទិញរថយន្ដហ៊ីយិនដាយម៉ូឌែលណាមួយក៏បាន ដោយបង់រំលោះរហូតដល់ ៧០ភាគរយនៃ តម្លៃរថយន្ដ ជាមួយនឹងសេវារត់ការឯកសារ និងការអនុម័តឥណទានលឿន និងងាយស្រួលបំផុត។

កុំស្ទាក់ស្ទើរអី! នេះជាឱកាសដ៏ល្អបំផុតដើម្បីទិញរថយន្ដហ៊ីយិនដាយ ជាពិសេសនោះអតិថិជន ដែលបានទៅទស្សនា ការតាំងបង្ហាញរថយន្ដហ៊ីយិនដាយនេះ ក្រុមហ៊ុនក៏មានកម្មវិធី គូររូបដោយឥតគិតថ្លៃជូនបងប្អូនទាំងអស់គ្នាផងដែរ  និងការជិះរថយន្ដសាកល្បងដោយផ្ទាល់ជាមួយរថយន្ដហ៊ីយិនដាយ Tucson Deluxe 2017។

កុំភ្លេចណា ទៅចូលរួមមើលការទស្សនាការតាំងបង្ហាញរថយន្ដហ៊ីយិដាយទាំងអស់គ្នា!

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៧ ៧៥៥ ៨១ ៣៣៕