(ភ្នំពេញ)៖ នៅខែមីនា ឆ្នាំ 2017 ស្រាបៀរ Heineken បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍មួយស្តីពីការប្រកួតបាល់ទាត់ UEFA Champions League ថ្មីក្រោមចំណងជើងថា «Prep Talk» ដែលបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាលគឺលោក Jose Mourinho ហើយត្រូវបានថតស្ពតពាណិជ្ជកម្ម ដោយអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់គឺលោក Guy Ritchie។

ស្ពតពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «Champion the Match» របស់ស្រាបៀរ Heineken និងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធឌីជីថល ស្របពេលជាមួយនឹងការបើករដូវកាលថ្មី២០១៦/២០១៧។  ស្ពតនេះបានបង្ហាញលោក Mourinho ដែលនិយាយលើកទឹកចិត្តយ៉ាងក្លៀវក្លាទៅកាន់អ្នកគាំទ្រទូទាំងពិភពលោក ហើយលោកបានជំរុញឲ្យពួកគេត្រៀមខ្លួន សម្រាប់ទស្សនាការប្រកួត មិនថាពួកគេស្ថិតនៅតំបន់ណាក្នុងពិភពលោក និងមិនថាម៉ោងណាក្នុងតំបន់ណាមួយនោះទេ។

លោក Gianluca Di Tondo នាយកជាន់ខ្ពស់នៃម៉ាកសញ្ញាស្រាបៀរ Heineken សាកលលោករបស់ក្រុមហ៊ុន HEINEKEN បានថ្លែងថា «ការត្រៀមខ្លួនសម្រាប់ទស្សនា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ  UEFA Champions League នាពេលរាត្រីបង្កើននូវបទពិសោធន៍កាន់តែល្អប្រសើរ។ ជាមួយនឹងការគិត ការខំប្រឹងប្រែងសម្រាប់អ្នកគាំទ្រ និងមិត្តភ័ក្តិរបស់ពួកគេនឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ប៉ុន្ដែពេលខ្លះចាំបាច់មានការបណ្តុះគំនិត និងលើកទឹកចិត្តពួកគេឲ្យចូលរួមទស្សនាការប្រកួតបាល់ទាត់ ឲ្យបានច្រើនជាមួយលោក Jose Mourinho»។

លោក Jose Mourinho បានឲ្យដឹងផងដែរថា «ក្រុមហ៊ុន Heineken បានប្រាស្រ័យទាក់ទងជាមួយខ្ញុំតាមរយៈអាជីពរបស់ខ្ញុំក្នុងក្របខ័ណ្ឌ UEFA Champions League ។ ខ្ញុំចូលចិត្តម៉ាកសញ្ញានេះរាល់អ្វីៗដែលតំណាងឲ្យជាពិសេស គឺគោលជំហររបស់ម៉ាកសញ្ញានេះ ក្នុងការជំរុញឲ្យមានការពិសាដោយទទួលខុសត្រូវ ហើយការថតស្ពតនេះ គឺជាបទពិសោធន៍ថ្មីមួយ និងគួរឲ្យរីករាយខ្លាំងណាស់។ លោក Guy Ritchie ជាអ្នកបង្ហាត់ដ៏ឆ្នើម ហើយពិតជាទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីខ្ញុំ»។

យុទ្ធនាការនេះ នឹងធ្វើការផ្សព្វផ្សាយក្នុងបណ្តាប្រទេសជាង៩០ និងបន្តពេញមួយរដូវកាល២០១៦/២០១៧។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken: www.facebook.com/Heineken