(ភ្នំពេញ)៖ ព្រះរាជក្រមរបស់ព្រះករុណា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសឲ្យប្រើ «ច្បាប់ស្តីពីវិសោធនកម្មស្តីពី គណបក្សនយោបាយ»ហើយ, នេះបើយោងតាមព្រះរាជក្រមដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ។

ព្រះរាជក្រមដែលមានចំនួន១០ទំព័រ ត្រូវបានចុះហត្ថលេខា ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧។

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

ខាងក្រោមនេះជាព្រះរាជក្រមដែលមានខ្លឹមសារទាំងស្រុង៖