(កំពង់ចាម)៖ ប្រជាពលរដ្ឋជិត១០០០គ្រួសារ រស់នៅឃុំចំនួន៣របស់ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងធម្មការ។
ពិធីផ្តល់អំណោយទាំងនេះជូនប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណ វត្តកងតាណឹង ឃុំកងតាណឹងក្រោមវត្តមាន លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ភរិយាអតីតរដ្ឋមន្រ្តីក្រសួងធម្មការ លោកបណ្ឌិត មិន ឃិន លោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការក្រសួងធម្មការ ព្រមទាំងមានការចូលរួមពីអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។
ប្រជាពលរដ្ឋដែលទទួលអំណោយក្នុង១គ្រួសារទទួលបាន៖ អង្ក៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីវអ៊ីវ០១យួរ ម៉ី១កេះ ប្រេងឆា១ដប ដែលជាអំណោយរបស់អង្គការតាមរយៈសពលោកបណ្ឌិត មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕