(ក្រចេះ)៖ មេឃុំ-ចៅសង្កាត់ទាំង៤៧រូប ទូទាំងខេត្តក្រចេះ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។
មេឃុំ និងចៅសង្កាត់ចំនួន៤៧ នៅក្នុងក្រុង-ស្រុកចំនួន៦ ទូទាំងខេត្តក្រចេះ បានចេញសេចក្តីថ្លែងការណ៍ម្នាក់មួយសន្លឹក ដើម្បីទាមទារឲ្យ CNRP ផ្លាស់ប្តូរសារនយោបាយរបស់ខ្លួនចេញ។
យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់-មេឃុំ ទាំង៤៧រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនា ចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ-ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋដែលបាន បោះឆ្នោតជូនមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។
ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់ចៅសង្កាត់ និងមេឃុំទាំង៤៧ ទូទាំងខេត្តក្រចេះ៖