(កំពង់ចាម)៖ ព្រឹត្ដិការណ៍នៃការប្រគំតន្ត្រីយក្សរបស់ក្រុមហ៊ុន Tiger ក្នុងថ្ងៃទីពីរ កាន់តែជាធ្វើឱ្យមានភាព សប្បាយរីករាយ ខ្លាំងណាស់ ព្រោះមានតារា ចម្រៀងល្បីជាច្រើន មកចូលរួមសម្តែងជូនអ្នកគាំទ្រ នៅខេត្តកំពង់ចាមបានទស្សនា។

តន្រ្តីយក្សនេះ បានចាប់ផ្តើម បន្ទាប់ពីការប្រកួតបាល់ទាត់ Futsal ពានរង្វាន់ Tiger Street Football Festival 2017 វគ្គផ្តាច់ព្រ័ត្រ នៃមណ្ឌលកំពង់ចាម បានបញ្ចប់ដោយជោគជ័យ ក្រោយធ្វើការប្រកួតអស់រយៈពេល២ថ្ងៃរួចមក។

អ្វីដែលពិសេសនោះ លោក ខេមរៈសិរីមន្ត, លោក ឆាយ វិរៈយុទ្ធ, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស., ក.សួស វិហ្សា, និងលោក នាង ប្រាក់សុគន្ធ បានលើកយកបទចម្រៀងភាគច្រើន ជាបទញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រច្រៀងតាមផង រាំតាមផង។

ក្រៅពីការប្រគំតន្ត្រី នៅបរិវេនខាងមុខសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ក៏មានការដាក់តាំងលក់ស្រាបៀរថៃហ្គ័រ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសារស្រាបៀរបណ្តើរ ទស្សនាបណ្តើររហូតដល់ចប់។ ហើយបន្ទាប់ពីការប្រកួតបាល់ទាត់  Tiger Street Football Festival 2017  និងការប្រគំតន្ត្រីយក្សដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នៅទីរួមខេត្តកំពង់ចាមចប់ និងបន្តទៅរៀបចំនៅរាជធានីភ្នំចុងសប្តាហ៍ខាងមុខនេះ៕