(ភ្នំពេញ)៖ ក្រោយពីការបើកទំព័រដំបូងដ៏កក្រើក នៅទីរួមខេត្តកំពង់ស្ពឺ ព្រឹត្តិការណ៍តន្រ្តីដ៏អស្ចារ្យ Eragold Concert 2017 នឹងឈានមកដល់ទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១មិនានេះ ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ។

ព្រឹត្តិការណ៍ដ៏កក្រើកនេះ នឹងមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគ្ធនីសា កញ្ញា វីឌីណែត កញ្ញា សួស វីហ្សា លោក ថែល ថៃ និងលោក នួន សុធារ័ក្ស ហើយការប្រគំតន្ត្រីនេះ ក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។

ទស្សនិកជនរាប់ម៉ឺននាក់ នៅទីតាំងផ្ទាល់ និងនៅតាមគេហដ្ឋាន នឹងបានជក់ចិត្តដិតអារម្មណ៍ ជាមួយបទចម្រៀង និងក្បាច់រាំរបស់កំពូលតារាចម្រៀង ហើយអ្នកទស្សនាផ្ទាល់ នឹងបានរីករាយជាមួយរសជាតិ ដ៏ស្រស់ថ្លារបស់ ទឹកសណ្តែកធម្មជាតិ Eragold និងរឹតតែរំភើបមួយរង្វាន់ភ្លាមៗ រួមជាមួយការឈ្នះរង្វាន់ធំ ម៉ូតូ Honda Dream 2017
១រង្វាន់ ទូរទស្សន៍ LED ៣២អ៊ីញ ៥រង្វាន់ និងរង្វាន់ជាច្រើនទៀត ។

លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលព័ត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក៖ Eragold Sigapore ។

សូមចូលរួមឲ្យបានច្រើនកុះករ កម្មវិធីប្រគំតន្ត្រីដ៏ពិសេសនេះ នាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះឆៅ Gold Cupp អាហារបំប៉ន Calsome និងភេស្ជៈប៉ូវកម្លាំង Zeus ។ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group, ពិសេសកម្មវិធីនេះ Eragold Concert 2017 នឹងមានវត្តមានជាបន្ត នៅទីរួមខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តសៀមរាប និងក្រុងតាខ្មៅ៕