(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការបង្គ្រាបបទល្មើសរក្សាទុក និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដកហូតបានវត្ថុតាងមួយចំនួន នៅចំណុចភូមិបារាយរណ៍កើត សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ការចុះបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
មន្ទីរយុត្តិធម៌អាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ទី១៖ ឈ្មោះ យ៉ាន សុភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបារាយរណ៍កើត សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង និងទី២៖ ឈ្មោះ ឡា មករា ភេទប្រុស អាយុឆ្នាំ២១ រស់នៅភូមិ បារាយរណ៍កើត សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដកហូតបានវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៍ស ចំនួន០៣កញ្ចប់តូច, ទូរសព្ទ័ដៃចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអាវុធហត្ថខេត្តព្រៃវែងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕