(កំពង់ស្ពឺ)៖ មេឃុំ-ចៅសង្កាត់ទាំង៨៧រូប ទូទាំងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្ត​ថ្កោលទោស​គណបក្សសង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»

មេឃុំ និងចៅសង្កាត់ចំនួន៨៧ នៅក្នុងក្រុង-ស្រុកចំនួន៨ ទូទាំងខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍ម្នាក់មួយសន្លឹក ដើម្បីទាមទារឲ្យ CNRP ផ្លាស់ប្តូរសារនយោបាយរបស់ខ្លួនចេញ។   

យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់-មេឃុំ ទាំង៨៧រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោ បាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់​ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ-ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោត ជូនមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។

ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់ចៅសង្កាត់ និងមេឃុំទាំង៨៧ ទូទាំងខេត្តកំពង់ស្ពឺ៖