(ភ្នំពេញ)៖ បន្ទាប់ពីបើកលក់ភេសជ្ជប៉ូវកម្លាំងម៉ាក «HELL» នៅលើទីផ្សារកម្ពុជាកាលពីពេលថ្មីៗកន្លងមក ឃើញថាតាមបណ្ដាចែកចាយបន្ដភេសជ្ជៈ «HELL»គ្រប់ខេត្តក្រុងគឺមានការគាំទ្រច្រើន ពីសំណាក់អតិថិជនខ្លាំង គួរឲ្យកត់សម្គាល់។
តំណាងក្រុមហ៊ុន Happy Energy Drink Cambodia បានថ្លែងឲ្យដឹងថា «ការគាំទ្ររបស់អតិថិជនចំពោះភេសជ្ជៈរបស់យើង គឺទទួលបានលើសពីអ្វីដែលយើងរំពឹងទុក ពីព្រោះពេលបច្ចុប្បន្ននេះ អតិថិជនអ្នកប្រើប្រាស់គឺគាត់ជ្រើស យកតែផលិតផលដែលមាន គុណភាពល្អពិតប្រាកដ ជាពិសេសមានការបញ្ជាក់ និងទទួលស្គាល់ថាគ្មានសារធាតុគីមី ។ ដូច្នេះសម្រាប់ភេសជ្ជៈហេល«HELL» ដែលក្រុមហ៊ុនយើងនាំចូលមកចែកចាយផ្ដាច់មុខនាពេលនេះ គឺពិតជាបានឆ្លើយតបយ៉ាងសាកសម ទៅនឹងគ្រប់តម្រូវការបស់អ្នកប្រើប្រាស់»។
ភេសជ្ជៈ HELL ជាភេសជ្ជៈ ដែលជួយប៉ូវកម្លាំង បន្សាបជាតិស្រវឹង ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា បំបាត់ការឈឺក្បាល ដែលបណ្ដាលមកពីជាតិស្រវឹង បំបាត់ងុយគេង បំបាត់ស្អា.ក ឬស្លេស ពិសេសរំលាយខ្លាញ់អាក្រក់ ដែលមានក្នុងសសៃឈាម។ សម្រាប់រយៈពេលនៃការសម្ពោធដាក់លក់ជាផ្លូវការភេសជ្ជៈប៉ូវកម្លាំងម៉ាក«HELL» នឹងធ្វើការចែកចាយ ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ២០០០រៀលប៉ុណ្ណោះក្នុង១កំប៉ុង សម្រាប់រយៈពេលមួយខែគិតចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះតទៅ ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំងម៉ាក«HELL» ត្រូវបានផលិតឡើងដោយក្រុមហ៊ុន HELL Energy ដែលជាក្រុមហ៊ុនមួយមានដើមកំណើត នៅក្នុងប្រទេសហុងហ្គារី នឹងកំពុងឈានមុខគេក្នុងទីផ្សារអ៊ឺរ៉ុប អង់គ្លេស អូស្ដ្រាលី អូទ្រីស ក៏ដូចជាបណ្ដាប្រទេសទាំង៤៣ ។ ភេសជ្ជៈនេះមានការបញ្ជាក់ពីអង្គការ ចំណីអាហារពិភពលោកថា គ្មានផ្ទុកសារធាតុគីមីនៅក្នុងភេសជ្ជៈ ឬធាតុផ្សំឡើយ ព្រមទាំងអនុញ្ញាត ផ្ដល់នូវនិមិត្តសញ្ញាភ្ជាប់គ្របកំប៉ុងយ៉ាងច្បាស់ផងដែរ៕