(ភ្នំពេញ)៖ ចៅសង្កាត់ទាំង៨រូបរបស់ខណ្ឌ៧មករា នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។

ចៅសង្កាត់ទាំង៨រូប របស់ខណ្ឌ៧មករា រួមមាន៖ លោក ជា សុភិន ចៅសង្កាត់អូរឫស្សីទី១ លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក អៀ វណ្ណនី ចៅសង្កាត់អូរឫស្សីទី៣ លោក អៀង សុខឃីម ចៅសង្កាត់អូរឫស្សីទី៤ លោក ចឹក សារឿន ចៅសង្កាត់មនោរម្យ លោក ឡុង ផល្លី ចៅសង្កាត់មិត្តភាព លោកស្រី កែវ សាកល ចៅសង្កាត់វាលវង់ និងលោកស្រី តៅ មុន្ថា ចៅសង្កាត់បឹងព្រលឹត។

យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់ទាំង៨រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។

ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់ចៅសង្កាត់ទាំង៨រូប របស់ខណ្ឌ៧មករា៖