(កំពង់ចាម)៖ ចៅសង្កាត់ទាំង៤រូបរបស់ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។

ចៅសង្កាត់ទាំង៤រូប របស់ក្រុងកំពង់ចាម រួមមាន៖ លោក ខ្នង អូន ចៅសង្កាត់បឹងកុក លោក ឃាង សីុផាន ចៅសង្កាត់ស្តីទីសំបួរមាស លោក ចេង សុខា ចៅសង្កាត់វាលវង់ និង លោក ផ្លោក សុវណ្ណ ចៅសង្កាត់រងកំពង់ចាម។

យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់ទាំង៤រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។

ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់ចៅសង្កាត់ទាំង៤រូប របស់ក្រុងកំពង់ចាម៖