(ភ្នំពេញ)៖ នៅក្នុងពិព័រណ៍រថយន្តក្រុងហ្សឺណែវឆ្នាំនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងបង្ហាញថាតើមូលហេតុអ្វីបានជាម៉ាកយីហោរថយន្តនេះ ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនប្រណីតឈានមុខគេ របស់ពិភពលោក តាមរយៈការបង្ហាញនូវវិសាលភាព នៃសមត្ថភាពច្នៃរថយន្តបែប Bespoke ។

ការច្នៃបែប Bespoke លើផ្នែកប៉ាក់ឌិន វិស្វកម្ម និងគ្រឿងអលង្កា នឹងបង្ហាញដល់អ្នកជំនាញគ្រប់រូប ដែលកុម្ម៉ង់រថយន្ត Rolls-Royce ដែលពួកគេអាចពឹងពាក់ឲ្យបំពេញតាមសេចក្តីប្រាថ្នារបស់ខ្លួន ដែលចង់បានរថយន្តមួយដែលមានលក្ខណៈបុគ្គលពិតៗ ដែលអាចបង្ហាញថាតើគេជានរណា ហើយដែលត្រូវធ្វើឲ្យស័ក្តិសមបំផុតសម្រាប់ពួកគេ និយាយដោយខ្លី អតិថិជនត្រូវបានធានាថា រថយន្តបែប Bespoke គឺជារថយន្ត Rolls-Royce ។

ជាមួយនឹងសំណុំរថយន្ត Spring/Summer 2017 ដែលមានបីពណ៌ រថយន្ត Dawn Inspired by Fashion បង្ហាញឲ្យឃើញថា ការច្នៃបែប Bespoke មានន័យថា ត្រូវរថយន្តនេះជួយបន្ថែមសម្រស់ដល់សម្លៀកបំពាក់ដ៏ប្រណីតដែលអតិថិជនស្លៀកពាក់ជាប្រចាំថ្ងៃ ។
រថយន្ត Rolls-Royce ម៉ូដែល Black Badge Wraith ដែលជារថយន្តច្នៃបែប Bespoke បង្កើតឡើងដើម្បីតម្រូវតាមអតិថិជនសម័យទំនើបវ័យក្មេង នឹងបង្ហាញថា នៅឯក្រុមហ៊ុន Rolls-Royce ការច្នៃបែប Bespoke គឺមិនមែនជាការធ្វើលំៗនោះទេ ។

មានអតិថិជនម្នាក់បានអនុញ្ញាតឲ្យរថយន្ត Rolls-Royce បង្ហាញដល់មនុស្សម្នានៅក្រុងហ្សឺណែវថា មានតែរថយន្តនេះប៉ុណ្ណោះដែលអាច “បង្កើតនូវអ្វីដែលមិនអាចស្រមៃដល់” តាមរយៈការបង្ហាញនូវម៉ូដែល Elegance ដែលជាតឹកតាងចុងក្រោយអំពីភាពប្រណីត ដែលត្រូវបានច្នៃដោយទឹកថ្នាំពេជ្រដំបូងគេបំផុតក្នុងពិភពវត្ថុប្រណីត ។ រថយន្តទាំងនេះ ត្រូវបានអ្នកប្រមូលវត្ថុទុក និងម្ចាស់រថយន្ត ចាត់ទុកថាជាស្នាដៃសិល្បៈ ហើយដើម្បីសម្ដែងនូវការចូលចិត្តនូវស្នាដៃសិល្បៈបែបនេះ វិចិត្រករជនជាតិប៊ែលហ្សិក លោក Charles Kaisan បានបង្កើតនូវចម្លាក់បែប Bespoke មួយសម្រាប់កម្មវិធីសិល្បៈរបស់ Rolls-Royce ដែលនឹងប្រើប្រាស់ដើម្បីតុបតែងដល់ស្តង់របស់រថយន្ត Rolls-Royce អំឡុងពេលពិព័រណ៍រថយន្តនៅក្រុងហ្សឺណែវនោះ ។

រថយន្តម៉ូដែល Elegance (ស្រស់ឆើតឆាយ)ឆ្នាំនេះ រថយន្ត Rolls-Royce នាំម៉ូដែល Elegance ទៅកាន់ពិព័រណ៍រថយន្តក្រុងហ្សឺណែវ ហើយរថយន្តនេះ គឺផុសចេញពីវត្ថុដែលមិនអាចទិញបាន ប៉ុន្តែ ជា រចនាបថ...ពីកំណើត ។ របៀបរបបរស់នៅរបស់អតិថិជនរថយន្ត Rolls-Royce គឺខុសពីអ្នកដទៃ ។ ពួកគេមិនសោកស្ដាយចំពោះជម្រើសនៃការរស់នៅ ហើយមានមោទនភាពបង្ហាញពីរបៀបរបបរស់នៅរបស់ខ្លួនឲ្យពិភពលោកបានឃើញ។

បើផ្អែកតាមពាក្យរបស់ Coco Chanel «ភាពស្រស់ឆើតឆាយ មិនមែនជាបុព្វសិទ្ធិរបស់មនុស្ស ដែលទើបតែឆ្លងផុតពីវ័យជំទង់នោះទេ ប៉ុន្តែជារបស់មនុស្ស ដែលបានស្រវា ចាប់ជាប់អនាគតរបស់ខ្លួនរួចរាល់ ។ អ្នកជំនាញវត្ថុប្រណីតម្នាក់បានសម្រេចចិត្តចែករំលែកពីទស្សនៈរបស់ខ្លួនជុំវិញភាពស្រស់ឆើតឆាយដល់អ្នកដែលចូលរួមក្នុងពិព័រណ៍រថយន្តក្រុងហ្សឺណែវនាឆ្នាំនេះ ហើយនោះគឺរថយន្ត Rolls-Royce Ghost ម៉ូដែល Elegance ជារថយន្តប្រណីតដំបូងគេដែលប្រើថ្នាំបង្កើតចេញពីគ្រាប់ពេជ្រ ។

តាមរយៈសិប្បករជំនាញបម្រើការលើផ្នែកថ្នាំ មានតែរថយន្ត Rolls-Royce ប៉ុណ្ណោះដែលអាចបង្កើតថ្នាំចេញពីបំណែកគ្រាប់ពេជ្រ ១០០០ គ្រាប់ ។ ផ្ទៃថ្នាំខាងក្រៅនេះត្រូវបានគេដាក់ឈ្មោះថា "ហ្វូងតារាពេជ្រ” ដែលនេះជាផ្ទៃថ្នាំខាងក្រៅដែលប្រណីត និងចែងចាំងបំផុតដែលគេធ្លាប់បានឃើញក្នុងចំណោមរថយន្តនានា ហើយក៏ជាថ្នាំដែលថ្លៃបំផុត ដែលធ្លាប់បានប្រើប្រាស់លើរថយន្ត Rolls-Royce ។

រថយន្តនេះត្រូវបានច្នៃកុម្ម៉ង់សម្រាប់អ្នកប្រមូលវត្ថុមួយរូប ហើយរថយន្តតែមួយគ្រឿងនេះ បានជួយលើកកម្ពស់សមត្ថភាពច្នៃបែប Bespoke ឲ្យកើនឡើងមួយកម្រិតទៀត ហើយ
ថ្នាំពិសេសនេះ ត្រូវបានបង្កើតឡើងដោយវិចិត្រករនៅឯរោងចក្ររថយន្ត Rolls-Royce នៅឯ Goodwood តាមរយៈការប្រើប្រាស់គ្រាប់ពេជ្រសម្រាំងចំនួន ១០០០ គ្រាប់ ឲ្យឆ្លងកាត់នូវដំណើរការពិសេសមួយ ។ ក្នុងដំណើរការនេះ គ្រាប់ពេជ្រត្រូវឆ្លងកាត់ការធ្វើតេស្តយ៉ាងល្អិតល្អន់ ដើម្បីធានាថានឹងមានពន្លឺចាំងផ្លេកនៅពេលប្រើប្រាស់នៅក្នុងទឹកថ្នាំ ។

ប្រធានមន្ទីរពិសោធន៍បច្ចេកទេសនៅរោងចក្រ Goodwood លោក Paolo Travaglia និងក្រុមជំនាញទឹកថ្នាំរបស់លោក មាន Rawdon Everden និង Joseph Piotrowski បានចំណាយពេលពីរខែផ្ដោតលើការធ្វើតេស្ត ដើម្បីទទួលបានលទ្ធផលឥតខ្ចោះ ។ ក្នុងការពិនិត្យមើលទំហំគ្រាប់ពេជ្រតាមរយៈការប្រើប្រាស់មីក្រូទស្សន៍សមត្ថភាពខ្ពស់ ក្រុមការងារបានវិភាគយ៉ាងប្រុងប្រយ័ត្នលើការបញ្ជូន និងចំណាំងពន្លឺ ហើយកំហាប់ និងភាពមាំរបស់គ្រាប់ពេជ្រ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ក្រុមការងារក្នុងការបន្ស៊ីគ្នាជាមួយនឹងទឹកថ្នាំ និងធ្វើឲ្យគ្រាប់ពេជ្រអាចបញ្ចេញពន្លឺនៅលើផ្ទៃថ្នាំបាន ដោយកប់នៅខាងក្នុងមិនអាចប៉ះពាល់បានឡើយ ។

លោកបន្ដថា «ដំណើរការនេះបានបង្កើតចេញជាម្សៅគ្រាប់ពេជ្រម៉ត់ ដែលយកទៅលាយជាមួយនឹងទឹកថ្នាំ បន្ថែមលើនេះ ដំណើរការផលិតទឹកថ្នាំថ្មី និងពិសេសប្លែកពីមុនត្រូវបានអភិវឌ្ឍន៍ផងដែរ ដោយក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់ស្រទាប់ថ្នាំចុងក្រោយបន្ថែមទៀតទៅលើវ៉ែរនីដើម្បីការពារដល់កម្ទេចគ្រាប់ពេជ្រអំឡុងពេលដំណើរការប៉ូលាដោយដៃ ។ សម្រាប់ខ្ញុំ រថយន្ត Rolls-Royce គឺជាវត្ថុប្រណីតចុងក្រោយ ដោយត្រូវបានផ្ដល់ឱកាសឲ្យសហការជាដៃគូជាមួយនឹងម៉ាកយីហោនេះ គឺជាកិត្យានុភាពដ៏អស្ចារ្យ» ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទទួលបាននូវសេចក្តីប្រកាសព័ត៌មាន និងឯកសារសារព័ត៌មាន ក៏ដូចជារូបភាព និងវីដេអូដែលមានគុណភាពច្បាស់ នៅលើគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុនគឺ PressClub ,លោកអ្នកក៏អាចទាក់ទងមកក្រុមការងារទំនាក់ទំនងរបស់ក្រុមហ៊ុន Rolls-Royce Motor Cars នៅលើទំព័រ Twitter និង Instagram៕