(កណ្តាល)៖ ចៅសង្កាត់ទាំង៥រូបរបស់ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។
ចៅសង្កាត់ទាំង៥រូប របស់ក្រុងតាខ្មៅ រួមមាន៖ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ លោក អេង ថន ចៅសង្កាត់ព្រែកឫស្សី លោក ឯក សំណាង ចៅសង្កាត់ដើមមៀន លោក សាន់ យ៉ាត ចៅសង្កាត់តាក្តុល និងលោក យ៉ាវ ឡេង ចៅសង្កាត់កំពង់សំណាញ់។
យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់ទាំង៥រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។
ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់ចៅសង្កាត់ទាំង៥រូប របស់ក្រុងតាខ្មៅ ខេត្តកណ្តាល៖