(ភ្នំពេញ)៖ ក្រុមហ៊ុន Manulife នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធទិវានារីអន្ដរជាតិ ដើម្បីបន្ដលើកកម្ពស់សិទ្ធិនារី និងទទួលស្គាល់សមិទ្ធផលនានាដែលស្ដ្រី​ សម្រេចបានក្នុងសង្គមជាតិកម្ពុជា ក៏ដូចជាលើសកលលោក​ផងដែរ។

ការលើក​កម្ពស់ស្ដ្រីនេះគឺជាចំណុចដែលសំខាន់មួយ ដែលក្រុមហ៊ុន Manulife បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាឲ្យបាននូវ​បរិយាកាសការងារ ដែលបុគ្គលិកនារី និងបុរសទាំងអស់ទទួលបានការឲ្យតម្លៃស្មើភាពគ្នា។

លោគ Robert Elliott អគ្គនាយកក្រុមហ៊ុន Manulife បានថ្លែងឲ្យដឹងថា «ខ្ញុំបានធ្វើជាសាក្សីនៃការផ្លាស់ប្ដូរដ៏វិជ្ជមាន មួយរបស់ស្ដ្រី​នៅកម្ពុជា ក្នុងការដឹកនាំ និងការសម្រេចចិត្តនានាដោយ ខ្ញុំបានឃើញថាថាស្ដ្រីកម្ពុជាជាច្រើន ដែលពោលពេញ​ដោយ​សមត្ថភាពកំពុងធ្វើការជាមួយខ្ញុំដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន និងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា»

លោកបានថ្លែងបន្ដថា ពាក់កណ្ដាលនៃបុគ្គលិកសរុបទាំងអស់ របស់ក្រុមហ៊ុន Manulife ជាស្ដ្រី មានជិតពាក់កណ្ដាលក្នុងចំណោម ទីប្រឹក្សាធានារ៉ាបរងអាយុជីវិតចំនួនជាង២០០០នាក់របស់ក្រុមហ៊ុន នេះជាស្ដ្រីផងដែរ។

សូមបញ្ជាក់ថា នេះជាខួប លើកទី១០៦ ហើយនៃទិវាសិទ្ធិនារីអន្ដរជាតិនេះ ក៏ជាលើកទី៥ដែរ ដែលក្រុមហ៊ុន Manulife បានប្រារ​ព្ធទិវាសិទ្ធិនារីនេះឡើងនៅកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចូលមកដល់ប្រទេសកម្ពុជា លើកកាលពីឆ្នាំ២០១២៕