(ភ្នំពេញ)៖ ក្នុងឱកាសរៀបចំពិធីជួបជុំអ្នកជំនួញជាច្រើនផែ្នកវីដេអូនៅកម្ពុជា និងការដាក់តាំងបង្ហាញផលិតផល ថ្មីនៃបច្ចេកវិទ្យាទំនើបក្នុងវិស័យ សោតស្សន៍នារាត្រីថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ ក្រុមហ៊ុន Black Magicdesign បានប្រកាសនិងផ្តល់ប័ណ្ណទទួលស្គាល់ជាផ្លូវការ ដល់ក្រុមហ៊ុនស្មាតមេឌា សឺវីស Smart Media Service ជាក្រុមហ៊ុនដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ សេវាកម្មថតវីដេអូផ្សាយផ្ទាល់ LIVE កម្រិត 4K ជាមួយបច្ចេកវិទ្យាដ៏ទំនើបរបស់ Blackmagicdesign។
ប័ណ្ណទទួលស្គាល់ជាផ្លូវការនេះ ត្រូវបានប្រគល់ដោយ លោក Edwin Tan អ្នកគ្រប់គ្រងទីផ្សារក្នុង តំបន់ដែលជាតំណាងក្រុមហ៊ុន Black Magicdesign មកពីប្រទេសសឹង្ហបុរី។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Phnom Penh Tower ដែលមានការចូលរួមពីបណ្តាល ក្រុមហ៊ុន ផលិតករ អ្នកផលិតភាយន្តឯកសារវីដេអូ ជាច្រើនអ្នកក្នុងវិស័យសោទស្សន៍។
លោក Edwin Tan អ្នកគ្រប់គ្រងទីផ្សារក្នុង តំបន់ ដែលជាតំណាងក្រុមហ៊ុន Black Magicdesign មកពីប្រទេសសឹង្ហបុរី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន Smart Media Service ដែលបានចាប់ដៃគូនិងជ្រើសរើសបច្ចេកវិទ្យាដ៏ទំនើបនៃផលិតផលរបស់ក្រុមហ៊ុន Blackmagicdesign ដែលបច្ចុប្បន្ននេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានតែក្រុមហ៊ុន Smart Media Service ជាក្រុមហ៊ុនដំបូងបង្អស់ ដែលផ្តល់សេវាកម្មថតវីដេអូផ្សាយផ្ទាល់ LIVE កម្រិត 4K។
លោក ឯម ច័ន្ទមករា ប្រធានគ្រប់គ្រងក្រុមហ៊ុន Smart Media Service ដែលទើបទទួលប័ណ្ណប្រកាសជាផ្លូវការ ជាក្រុមហ៊ុនដំបូងបង្អស់ ដែលផ្តល់សេវាកម្មថតវីដេអូផ្សាយផ្ទាល់ LIVE កម្រិត 4K ជាមួយផលិតផល Blackmagicdesign បានសម្តែងទឹកចិត្តសប្បាយរីករាយ ដែលរូប និងសហការី ពិតជាមានមោទនភាព ក្នុងនាមជាអ្នកផ្តល់សេវាកម្មផ្នែកវីដេអូជូនដល់អតិថិជននៅកម្ពុជា។
ប្រធានគ្រប់គ្រងក្រុមហ៊ុន Smart Media Service លោក ឯម ច័ន្ទមករា ថាគុណភាពវីដេអូ ដែលធ្វើការផ្សាយផ្ទាល់ទៅក្នុងកញ្ចក់ទូរទស្សន៍គឺ មានរូបភាពភ្លឺថ្លាច្បាស់ កម្រិតរូបភាពជាលក្ខណៈស្តង់ដាអន្តរជាតិ។ លោកថា អតិថិជនរបស់ក្រុមហ៊ុន Smart Media Service មានការពេញចិត្តនិងតែងតែជួយគាំទ្រជាហូរហែរ សម្រាប់ការថតផ្សាយផ្ទាល់ក្នុងពិធីនានាដូចជា៖ ពិធីបុណ្យជាតិ សម្ពោធក្រុមហ៊ុន អាពាហ៌ពិពាហ៌ ការតាំងលក់ផលិតផល សន្និបាត ឬសិក្ខាសាលានានាជាដើម។
គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុន Smart Media Service ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់ពេញលក្ខណៈច្បាប់គិតចាប់តាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយយុវជនកម្ពុជាមួយរូបដែលមានការស្រលាញ់និងចូលចិត្តក្នុងវិស័យវីដេអូ គឺលោក ឯម ច័ន្ទមករា ដែលគិតរហូតមកដល់បច្ចុប្បន្ននេះលោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ហើយ និងធ្លាប់ទទួលបានមេដាយលេខ១ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការផលិតភាពយន្តឯកសារបទយកការណ៍៕