(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា លើកទី១០៦ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីការចូលរួមចំណែកយ៉ាងសំខាន់របស់ស្រ្តីក្នុងការជំរុញសេដ្ឋកិច្ច និង អភិវឌ្ឍន៍ជាតិ។

ទន្ទឹមនឹងការមើលឃើញពីការយកចិត្តទុកដាក់របស់សង្គមក្នុងការផ្តល់កិច្ចគាំពារ លើកកម្ពស់សិទ្ធិ និងតម្លៃស្រ្តីក្នុង​ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នយ៉ាងណាក្តី តែប្រមុខរាជរដ្ឋាភិបាល ក៏បានមើលឃើញនូវចំណុចខ្វះខាតមួយចំនួនផងដែរ ដែលទាមទារឲ្យក្រសួងពាក់ព័ន្ធ រួមគ្នាបន្ថែមទៀត ដើម្បីធានាបាននូវការផ្តល់តម្លៃមួយដ៏ច្បាស់លាស់ដល់ស្រ្តីនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការណែនាំចំនួន ៦ចំណុច ដើម្បីគាំពារ និងលើកកម្ពស់សិទ្ធិស្រ្តីកម្ពុជា។ សេចក្តីណែនាំទាំង៦ចំណុច នោះរួមមាន៖

១៖ ពង្រឹងនិងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការល្អ នឹងស្មើសិទិ្ធជាមួយបណ្តាលប្រទេសជិតឆ្ងាយ និងដៃគូរអភិវឌ្ឍន៍នានា ក្នការពន្លឿនការកសាងប្រទេស និងបញ្ចប់អំពើរហឹង្សាគ្រប់រូបភាព។

២៖ គ្រប់ក្រសួងស្ថាប័នទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តច្បាប់ នឹងលើកកម្ពស់សិទ្ធិអំណាចស្ត្រី បបញ្ច្រៀបយែនឌ័រ និងសមភាពយែនឌ័រ ដើម្បីជម្រុញវឌ្ឍន៍ភាពសង្គមយូរអង្វែង។

៣៖ គ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ ការពារសង្គម ភូមិឃុំមានសុវត្ថិភាព និងចូលរួមបង្ក្រាប​គ្រឿងញៀន និងអំពើរប្លន់ប្រដាប់អាវុធអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាការរស់នៅមានសុវត្ថិភាព។

៤៖ គ្រប់ក្រសួងស្ថាប័នទាំងអស់ បន្តចូលរួមទប់ស្កាត់បញ្ឈប់អំពើហឹង្សាតាំងពីវ័យកុមារ ហើយខិតខំដោះស្រាយ​អំពើរហឹង្សាគ្រប់រូបភាពដើម្បីអោយការរស់នៅមានសុខសុវត្ថិភាពប្រកបដោយសុជីវធម៍ និង វប្បធម៍អហឹង្សា។

៥៖ បន្តលើកកម្ពស់ក្នុងការធ្វើសេចក្តីសម្រេចរបស់ស្រ្តី ទាំងនៅក្នុងវិស័យឯកជន និង សាធារណៈ និងចូលរួមគាំទ្រទាំង​ហិរញ្ញវត្ថុ ក្នុងនោះដោយមានការរួមចំណែកពីគណៈបក្សនយោបាយផងដែរ ដើម្បីផ្តល់ឱកាសអោយស្ត្រីបាន​ចូលរួមអភិវឌ្ឍន៍សង្គមជាមួយបុរស។

៦៖ ក្រសួងវប្បធម៍ និងក្រសួងព័ត៌មាន ព្រមទាំងបណ្តាញផ្សព្វផ្សាយទាំង​អស់ត្រូវចូលរួមបង្កើតកម្មវិធីអប់រំល្អៗ​ឲ្យច្រើនថែម​ទៀត ដែលមានផលប្រយោជន៍​ដល់សុខភាពស្រ្តី តម្លៃ និង សិទ្ធិស្ត្រី និងអំពាវនាវដល់មាតា​បិតាចូលរួមអប់រំកូនចៅ​ប្រកបដោយព្រមហ្មវិហារធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ដែលធ្វើឡើងក្រោមប្រធានបទ «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនាភាព» នាព្រឹកមិញ​នេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យរៀបចំតែងតាំងស្រ្តីជាអភិបាលខេត្ត នៅក្នុងខេត្តណាមួយក្នុង​ចំណោមខេត្ត-រាជធានីទាំង ២៥ក្នុងប្រទេសកម្ពុជា ហើយបើបានពីរខេត្ត គឺរឹតតែប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យតែងតាំងស្រ្តីកាន់តំណែងរង នៅគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ហើយតាមក្រសួង មន្ទីរក៏ដូចគ្នាផងដែរ៕