
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
មន្រ្តីរាជការជានារី ៩០រូបក្នុងខេត្តរតនគិរី ត្រូវបានអភិបាលខេត្ត ឧបត្ថម្ភឲ្យដើរលេងកម្សាន្នៅខេត្តព្រះសីហនុ ក្នុងថ្ងៃសិទ្ធិនារី
08-03-2017 15:43
(រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា អភិបាលខេត្តរតនគិរី លោក ថង សាវុន បានសម្រេចឧបត្ថម្ភថវិកា និងរៀបចំណើរកម្សាន្តមួយជូននារីជាមន្រ្តីរាជការនៅក្នុងខេត្តរតនគិរី ៩០រូប ឲ្យទៅដើរលេងកម្សាន្តក្នុងខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ។
ដំណើរកម្សាន្តនេះ បានចាប់ផ្តើមចេញដំណើរនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ។ ក្នុងដំណើរទស្សនៈកិច្ចរយៈពេល២ថ្ងៃនេះ ដឹកនាំដោយលោកស្រី កែវ សាវឿន អភិបាលរងខេត្ត។
ក្រុមប្រតិភូនារីខេត្តរនគិរី នឹងធ្វើទស្សនកិច្ចកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានឆ្នេរអូរឈើទាល និងកោះរ៉ុង ជាដើម។ ក្រុមមន្រ្តីជានារីក្នុងខេត្តរតនគិរី ដែលបានចូលរួមក្នុងដំណើរកម្សាន្តនេះ បានបង្ហាញក្តីរីករាយ និងចាត់ទុកអភិបាលខេត្តរតនគិរី ជាថ្នាក់ដឹកនាំមួយរូប បានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់មន្រ្តីក្រោមឱវាទជានារី៕