(កំពង់ចាម)៖ ប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ រស់នៅឃុំសូរគង និងឃុំខ្ចៅ របស់ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងធម្មការ។

ពិធីផ្តល់អំណោយទាំងនេះជូនប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តថ្លុកជ្រៅ ឃុំសូរគង ស្រុកកងមាស ក្រោមវត្តមានលោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ភរិយាអតីតរដ្ឋមន្រ្តីក្រសួងធម្មការ លោកបណ្ឌិត មិន ឃិន លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ ព្រមទាំងមានការចូលរួមពីអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

ប្រជាពលរដ្ឋដែលទទួលអំណោយក្នុង១គ្រួសារទទួលបា​ន​៖ អង្ក៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីវអ៊ីវ០១យួរ ម៉ី១កេះ ប្រេងឆា១ដប ដែលជាអំណោយរបស់អង្គការតាមរយៈសពលោកបណ្ឌិត មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕