(រតនគិរី)៖ ឈើសុក្រំជិត១០០ដុំ ដែលឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទីរ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលឈ្មួញបម្រុងនាំចេញទៅវៀតណាម ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវ និងកម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ ចុះទៅរឹបអូស នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ។

មន្រ្តីអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថាឈើសុក្រំខាងលើនេះ ត្រូវបានកម្លាំងដែលចុះប្រតិបត្តិការ ដឹកយកទៅរក្សាទុកនៅស្នាក់រដ្ឋបាលព្រៃឈើផ្នែកបរកែវ ដើម្បីស្វែងរកម្ចាស់ឈើ មកធ្វើការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ។

សូមបញ្ជាក់ថា បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើ ការសន្និធិ (កន្លែងស្តុបឈើ) ឈើខុសច្បាប់យ៉ាងណាក៏ដោយ តែក្រុមឈ្មួញនៅតែឈ្លៀតឱកាសហាក់បីដូចពុំខ្លាចច្បាប់នោះទេ៕