(ភ្នំពេញ)៖ ចៅសង្កាត់៥រូបរបស់ខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។

ចៅសង្កាត់ទាំង៥រូប របស់ខណ្ឌដង្កោ រួមមាន៖ លោក ឆែ សូនី ចៅសង្កាត់បាក់ខែង លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសែក និងលោក ពេជ សារឿន ចៅសង្កាត់ជ្រោយចង្វារ។

យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់ទាំង៥រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។

ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់ចៅសង្កាត់ទាំង៥រូប របស់ខណ្ឌជ្រោយចង្វារ៖