Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ សំរាប់អប់រំកូនចៅ ឲ្យគេចផុតពីគ្រឿងញៀន និងអំពើអបាយ​មុខផ្សេងៗទៀត

08-03-2017 12:24

(កំពង់ស្ពឺ)៖ ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី១០៦ ទិវានារីអន្តរជាតិ០៨មីនា ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខភាព និងវឌ្ឍនភាព» នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងនាមយើងជាស្ត្រីជាម្ចាស់គ្រួសារ មានតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំកូនចៅ ក្នុងក្រុមគ្រួសារឲ្យបានគេចផុតពីបញ្ហាគ្រឿង និងអំពើអបាយមុខផ្សេងៗទៀតឲ្យខានតែបាន។

ពិធីអបអរសាទរខួបលើកទី១០៦ ទិវានារីអន្តរជាតិ០៨មីនានេះ បានធ្វើឡើងនៅក្រុមហ៊ុន សាប្រីណា ខេមបូឌា ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញសាលាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញសាលាខេត្ត អភិបាលស្រុក និងកម្មករកម្មការនីចំនួន៥៨០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងទៀតថា បងប្អូនជាកម្មការិនីទាំងគឺជាម្តាយ ជាបងស្រី ជាយាយ ដែលបច្ចុប្បន្នរាជរដ្ឋភិបាលបានយកចិត្តទុកដាក់ជាចម្បង ក្នុងកិច្ចខិតខំស្វែករកការវិនិយោគដើម្បីការងារជូនដល់បងប្អូនជាស្ត្រី ក្នុងន័យនេះបានបង្ហាញថាស្ត្រីមានការងារធ្វើហើយ ឲ្យបាននៅជិតផ្ទះថែមទៀត។

ក្នុងពិធីនោះផងដែរ ក៏មានការចាប់ឆ្នោតផ្តល់រង្វាន់ជាច្រើនមានដូចជា៖ ថវិកា១០០$ ចំនួន២០ រង្វាន់ ២០០$ ចំនួន១រង្វាន់ ម៉ូតូឌ្រីម២០១៧ ចំនួន១គ្រឿង ម៉ូតូធូឌេ ចំនួន២គ្រឿង ព្រមទាំងរង្វាន់ជាច្រើនទៀត៕