
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កាំកុងត្រូលខេត្តព្រះវិហារ ចុះត្រួតពិនិត្យរកឃើញទំនិញខូចគុណភាពជាង១០០គីឡូក្រាម លក់នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ, ទំនិញត្រូវបានដកហូត និងដុតបំផ្លាញចោល
08-03-2017 11:56
(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរក្រុងព្រះវិហារ បានចុះត្រួតពិនិត្យគុណភាពទំនិញ នៅក្នុងវិទ្យាល័យជាស៊ីមត្បែងមានជ័យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ និងបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន ដែលកំពុងដាក់តាំងលក់។
ក្នុងការចុះត្រួតពិនិត្យខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ដោយប្រតិបត្តិការត្រួតពិនិត្យទំនិញខូចគុណភាពនោះ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានដកហូត និងដុតកំទេចចោលទំនិញខូចគុណភាពជាង១០០គីឡូក្រាម ក្នុងនោះរួមមាន៖ ទឹកក្រូចចំរុះចំណុះ២.៥លីត្រ នំចម្រុះទម្ងន់០.៣៦គីឡូក្រាម ទឹកដោះគោជូទម្ងន់៩.៨៤ គីឡូក្រាម៕