(ភ្នំពេញ)៖ លោក ផុន​ដាណែត ស្ថាបនិកខុនដូ The Diamond Home និងជាអគ្គនាយកក្រុមហ៊ុន 5Bright Siblings ហើយក៏ជាអ្នកជំនាញប្រឹក្សាយោបល់ និងអភិវឌ្ឍន៍អចលនទ្រព្យមួយរូប បានថ្លែង ឲ្យដឹងថា ប្រទេសដែលមានរីកចម្រើនលើគ្រប់វិស័យ គឺការរស់នៅរបស់មនុស្សម្នាក់ៗកាន់តែចង់បាននូវភាពទំនើបទាន់សម័យ មានផាកសុខភាព រួមនឹងភាពងាយស្រួលក្នុងរស់នៅ ពិសេសទីតាំងផងដែរ ដូចនេះការសាងសង់អគារខុនដូ កាន់ក៏ច្រើនផងដែរ ។

លោក បានលើកឡើងបែបនេះ ក្នុងឱកាសបើកសិក្ខាកាម «គន្លឹះក្លាយជាអ្នកជំនាញអចលនទ្រព្យ» នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដែលធ្វើឡើងនៅសាលារៀនអន្ដរទ្វីប ដោយមានការចូលរួមពីសិស្ស-និស្សិត និងជំនួញការងាររកស៊ី សរុបប្រមាណ៣០០នាក់ មកពីបណ្ដាខេត្ដនានា និងរាជធានីភ្នំពេញ។

លោកបានបន្ដថា យើងបានដឹងមកហើយថា​បណ្ដាប្រទេសលើពិភពលោក គឺគេតែងសាងសង់អគារខ្ពស់ៗដ៏ទំនើប ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រទេសគេ កាន់តែល្អឥតខ្ចោះ ហើយចំណេញដី ឬទីតាំងសម្រាប់ការរស់នៅក៏ច្រើន ព្រោះតម្រូវចំនួនប្រជាជនក៏កាន់តែកើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្ដាដែលធ្វើអគារខុនដូខ្ពស់ៗ ជាច្រើន ក៏កាន់តែរីកដុះដាល ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការប្រកបការងារ ការធ្វើជំនួញផ្សេងៗ រួមជាមួយនឹងការស្នាក់នៅ ដ៏ទំនើបទាន់សម័យ។

លោកបន្ដថា «រីឯកម្ពុជាយើងបច្ចុប្បន្ន ការអភិវឌ្ឍក៏កាន់តែរីកចម្រើនជាបន្ដបន្ទាប់លើគ្រប់វិស័យ ដែលជាភាពទាក់ទាញមួយដ៏ធំ ដល់អ្នកវិនិយោគិន នៅក្រៅប្រទេសកាន់តែច្រើន មកធ្វើការវិនិយោគនៅកម្ពុជាយើង ដើម្បីរកស៊ីជំនួញផ្សេងៗ ពិសេសនៅទីក្រុងភ្នំពេញតែម្ដង​ដូចនេះការងារក៏កាន់តែសម្បូរបែប តម្រូវការធនធានមនុស្សក៏ច្រើន ដែលជាកត្ដាឲ្យប្រជាពលរដ្ឋយើងសម្រុកមកធ្វើការនៅភ្នំពេញ តម្រូវការកន្លែងរស់នៅក៏ច្រើន ដែលភាគច្រើនជួលផ្ទះគេស្នាក់នៅ ព្រោះគ្មានថវិកាក្នុងការទិញផ្ទះល្វែងរស់នៅ ព្រោះថ្លៃ ដល់ខ្ទង់ម៉ឺុនដុល្លារ  ហើយបើតម្លៃទាបបន្ដិច គឺឆ្ងាយពីក្រុង និងការងារដែរខ្លួនធ្វើរាល់ថ្ងៃ ។ ដូច្នេះហើយ អ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក នៅកម្ពុជាយើង បានសម្រុកធ្វើខុនដូ ព្រោះខុនដូនៅជិតក្រុងហើយ តម្លៃទាប ហើយងាយស្រួលរស់នៅនិងថែមទំា ប្រកបដោយភាពសម្បូរបែបយ៉ាងទាន់សម័យ ពិសេសនៅជិតកន្លែងយើងធ្វើការ មិនចំណាយពេលវេលាយូរ ក្នុងការធ្វើដំណើរ»

លោកបន្ដថា «ជាក់ស្ដែងខុនដូ ដ៏ខ្ពស់ស្កឹមស្កៃកណ្តាលក្រុងThe Diamond Home I ដែលជាគម្រោងសាងសង់ទី១របស់យើង គឺបានលក់អស់១០០% ដោយជោគជ័យហើយ ដោយពេលនេះ យើងកំពុងបើកលក់គម្រោងទី២ The Diamond Home II ដែលមានកម្ពស់៣១ជាន់ មាន២៥០យូនីត នៅម្ដុំទូលទំពូងដែលជាទីប្រជុំជន ដែលកាន់តែប្រណិតទាន់សម័យ តម្លៃសមរម្យបំផុត ដែលបងប្អូនខ្មែរយើង អាចទិញបាន ហើយធ្វើឲ្យជីវិតរស់នៅបែបស៊ីវីល័យ មានផាកសុខភាព ទាំងមុនពេលរស់នៅ និងក្រោយពេលរស់នៅ មានក្លឹបហាត់ប្រាណ សូណា សួនច្បារដ៏ស្រស់ស្អាត មានSky bar និងទីតាំងធំទូលាយសម្រាប់ចតរថយន្ដផងដែរ  កាន់តែពិសេសនោះ បងប្អូនទាំងអស់អាចទិញ ដើម្បីលក់តទៅវិញ ដើម្បីទទួលបានប្រាក់ចំនេញមួយផ្នែកទៀត ដែលយើងបានចាប់ផ្ដើមសាងសង់ពីខែមករា ២០១៧នេះ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ »